The Lingering

 

 

 

Synopsis

នៅយប់មុនថ្ងៃចូលឆ្នាំចិន ឈីងអ៊ី និងកូនប្រុស តាវួ រង់ចាំប្តីធ្វើដំណើរមកពីឆ្ងាយ ដើម្បីជួបជុំគ្នាថ្ងៃចូលឆ្នាំ។ ពួកគេនៅចាំពេញមួយយប់ តែគ្មានដំណឹង។ តាវួប្រាប់ម្តាយថា បានឃើញពូម្នាក់ តែម្តាយខ្លួនមើលមិនឃើញ។ អ្នកជិតខាងឈ្មោះមីងទី 2 បានមកលេង ហើយឈីងអ៊ីបាន ឱ្យអ្នកមីងមើលជួយម់លថែតាវួ ដើម្បីប្រញាប់ទៅផ្ទះមេភូមិទូរស័ព្ទទៅរោងចក្រ ស៊ើបសួរដំណឹងប្តីរបស់ខ្លួន។ ពេលនោះនាងក៏ដឹងថា រោងចក្រនោះជួបឧប្បត្តិហេតុ តែមិនមានដំណឹងពីប្តីរបស់នាងឡើយ។ ចំណែកឯ អ្នកមីងទី 2 វិញ ពេលគាត់នៅក្នុងផ្ទះឈីងអ៊ី គាត់បានជួបរឿងចម្លែក ហើយក៏រត់ចេញពីផ្ទះ ដោយទុកតាវួចោលនៅក្នុងផ្ទះតែម្នាក់ឯង។ ពេលឈីងអ៊ីត្រឡប់មកផ្ទះវិញ កូនប្រុសខ្លួនមានសុវត្ថិភាព ប៉ុន្តែនាងបានឃើញប្រុសមិនស្គាល់ម្នាក់ពួនសម្ងំនៅកន្លៀតបន្ទប់។ ឈីងអ៊ីមិនដឹងធ្វើម៉េច ក៏មានតែនាំកូនប្រុសខ្លួនរត់រួចជីវិត។ តើប្រុសម្នាក់នោះជាមនុស្ស ឬក៏ជាខ្មោច ហើយគេមកផ្ទះឈីងអ៊ីមានរឿងអីដែរ? ស៊ីងចុង ប្រឹងប្រែងធ្វើការក្នុងក្រុង ភ្លេចស្រុកកំណើតខ្លួន។ តែពេលដែលទទួលដំណឹងថា ម្តាយខ្លួនបានចែកឋាន គាត់បាននាំមិត្តស្រីឈ្មោះ សៀវលី ទៅស្រុកកំណើត។ នៅក្នុងមន្ទីរពេទ្យ ពេលដែលស៊ីងចុងកំពុងតែរៀបចំកិច្ចចុងក្រោយឱ្យម្តាយរបស់ខ្លួននោះ គាត់បានជួបជាមួយភ្នាក់ងារលក់ផ្ទះឈ្មោះ សៀវលាង ដែលប្រឹងបញ្ចុះបញ្ចូលឱ្យគាត់លក់ផ្ទះចាស់ចោល។ តាមពិតទៅ ខាងអភិវឌ្ឍអចលនទ្រព្យចង់ទិញផ្ទះរបស់ម្តាយគេរហូតមក តែឈីងអ៊ីមិនព្រមលក់ឱ្យទេ។ ពេលនេះ ឈីងអ៊ីបានចែកឋាន ហើយលុយដែលលក់ផ្ទះបានក៏អាចប៉ះប៉ូវកង្វះខាតខ្លះរបស់ខ្លួនដែរ ប៉ុន្តែគេត្រូវរក ប្លង់ផ្ទះ និងឯកសារផ្សេងទៀតឱ្យឃើញ ក្នុងពេល 2 ថ្ងៃ ទើបអាចលក់ផ្ទះនោះបាន។ នៅពេលដែលគេដើររកឯកសារទាំងនោះ មានរឿងចម្លែកជាច្រើនបានកើតឡើង ទាំងក្នុងផ្ទះចំណាស់នោះ ទាំងក្នុងសណ្ឋាគារ ទាំងក្នុងមន្ទីរពេទ្យ ពោលគឺមានកម្លាំងអីម្យ៉ាង ព្យាយាមប្រឆាំងនឹងទង្វើរបស់ស៊ីងចុង និងសៀវលី។ តើរឿងចម្លែកទាំងនោះត្រឹមជាឧប្បត្តិហេតុ ឬក៏ព្រលឹងឈីងអ៊ីជាអ្នកឱ្យប្រផ្នូលដល់ពួកគេទាំងពីរ?
 

 

 

The Lingering

 

Release Date

15/10/2018

 

Duration

90 Min

 

Film Categories

Horror, Thriller

 

Actors

Athena Chu, Louis Cheung

 

 

 

Please fill in the Keyword