Tomb Raider

 

 

 

Synopsis

Lara Croft (សម្តែងដោយ Alicia Vikander)ជាកូនស្រីឯករាជ្យ របស់អ្នកផ្សងព្រេងប្លែកម្នាក់ ដែលបានបាត់ខ្លួន ពេលនាងទើបក្លាយជាយុវតី។ ឥឡូវ ក្មេងស្រីវ័យ 21ឆ្នាំ ដែលគ្មានការផ្តោតអារម្មណ៍ ឬបំណងពិតម្នាក់នេះ គឺជាអ្នកជិះកង់ដឹកជញ្ជូនអីវ៉ាន់ តាមផ្លូវដ៏ទាន់សម័យមួយនៅខាងកើតក្រុងឡុងដ៏ ហើយបង់ថ្លៃជួលសឹងតែមិនគ្រប់។ ដោយកំណត់ថាត្រូវដើរតាមផ្លូវខ្លួនបានជ្រើសរើស នាងបដិសេធមិនទទួលមត៌កបន្តពីឪពុក ដោយនាងគិតថា គាត់មិនបានស្លាប់ដូចពួកគេថានោះទេ។ ក្រោយមក ក៏មានគេណែនាំឱ្យប្រឈមមុខនឹងការពិត ហើយបន្តដំណើរទៅមុខទៀត ក្រោយពីរស់នៅគ្មានឪពុកអស់ 7ឆ្នាំមកហើយ ទោះបី Lara មិនអាចយល់ពីអ្វីដែលអាចនាំឱ្យនាងជួយដោះស្រាយប្រស្នាការស្លាប់ដ៏អាថ៌កំបាំងរបស់ប៉ានាង។ នាងក៏លែងខ្វល់ពីអ្វីដែលនាងដឹង រួចបន្តដំណើរទៅស្វែងរកកន្លែងដែលប៉ានាងទៅចុងក្រោយគេ គឺផ្នូរប្រឌិតនៅលើកោះមិនពិតមួយ នៅម្តុំចុងឆ្នេរប្រទេសជប៉ុន។ តែបេសកកម្មនោះមិនងាយស្រួលនោះទេ ព្រោះត្រឹមពេលទៅដល់កោះភ្លាម គឺគ្រោះថ្នាក់ណាស់ទៅហើយ។ ភ្លាមនោះ ពេលនាងធ្វើដំណើរទៅកន្លែងមិនស្គាល់ នាងក៏បានប្រថុយធំ ខំប្រឆាំងភាពខុសគេ ហើយតម្រង់ទៅកន្លែងដែលនាងចង់ទៅ ព្រមជាមួយសេចក្តីទុកចិត្តទាំងងងឹតងងុល និងស្មារតីរឹងមាំរបស់នាង ធ្វើឱ្យនាងចេះជម្រុញខ្លួនឯងឱ្យហួសកម្រិត ។ បើនាងនៅរស់ក្រោយការផ្សងព្រេងនេះ នាងអាចមានរហ័ស្សនាមថាជា មហាចោរគាស់ផ្នូរ។

The film is based on the 2013 action-adventure video game of the same name which also serves as a reboot for the origins of the Lara Croft character as she grows into the hardened and thrill-seeking Tomb Raider. After uncovering clues left behind by her father in England, the plot brings Lara to the sinister Japanese island of Yamatai, that hides many secrets and tomb-raiding adventures.

 

 

Tomb Raider

 

Release Date

16/03/2018

 

Duration

117 Min

 

Film Categories

Action / Adventure

 

Directors

Roar Uthaug

 

Actors

Alicia Vikander, Walton Goggins, Daniel Wu, D

 

 

 

Please fill in the Keyword