ចុងភៅឯកផ្នែកពងចៀន

 

 

 

Synopsis

មិត្ត 5 នាក់ខុសគ្នាទាំង “”មុខមាត់” និង “ឋានៈ” ជឿទេថា “ពងមាន់ចៀន” មួយគ្រាប់សោះធ្វើឱ្យពួកគេ “ស្រៀវ” រហូតក្លាយជាមិត្តនឹងគ្នាបាន។ ការដែលជាស្រីតែម្នាក់ក្នុងចំណោមមិត្តប្រុសៗ ធ្វើឱ្យ ម៉ាណូ អ្នកបើកយន្តហោះស្រីស្អាត រាងឡូយ មិនខុសពីពងក្រហមនៅចំកណ្តាលពងសឡើយ។ ថាៗទៅពួកគេមិនសមជាមិត្តនឹងគ្នាសោះព្រោះ ព្រីន គ្រូបង្រៀនខិល រូបសង្ហា ផ្ទះអ្នកមាន សង្សារស្អាត បើកឡានស្ពត ដែលអាចប្រែពី ព្រីន-ព្រះបុត្រា ក្លាយជា ព្រីន-ប្រុសខិល បានគ្រប់ពេល ពេលជាតិស្រវឹងចូលខ្លួន ហើយប្លឿងសក្តិ គ្រូពេទ្យកែភេទ ឆាប់មួរម៉ៅ ចរិតដូចស្រីចូលចិត្តសប្បាយ និងខីមហាន់ មេធាវីល្បី អនាគតវែងឆ្ងាយ ទទួលដោះស្រាយគ្រប់បញ្ហា លើកលែងបញ្ហាខ្លួនឯង ប៉ុន្តែការងារជោគជ័យ មានមុខមាត់ក្នុងសង្គម លើកលែងតែ ម្លិះ កម្លោះស្រុកស្រែគ្មានឡានស្ពតដូចអ្នកផ្សេង មានតែរទេះលក់ពងមាន់តែមួយប៉ុណ្ណោះ។ តែដោយសារគេជាមនុស្សស្លូត ចិត្តស្មោះ ហើយមានទេពកោសល្យក្នុងការយកពងមាន់ទៅធ្វើមុខម្ហូបផ្សេងៗនេះហើយ ធ្វើឱ្យហាងពងមាន់ចៀនម្លិះ ដែលមិត្តគេជួយគ្នាជម្រុញឱ្យក្លាយជាហាងដែលទាក់ទាញភ្ញៀវគ្រប់ប្រភេទ។ ដោយមានមិត្តភក្តិទាំង 4 ជួយគាំទ្រមុខម្ហូបធ្វើពីពងមាន់ ជួយបញ្ចេញបញ្ចូលរហូតមិនដឹងថា អ្នកជាមិត្ត សង្សារ ឬម្តាយនោះឡើយ តែដែលសំខាន់ស្រីតែម្នាក់នៅក្នុងក្រុម គឺជាមនុស្សសំខាន់ដែលជួយលើកទឹកចិត្តឱ្យម្លិះងើបឡើងតស៊ូប្រកួតទូទាំងពិភពលោក ហើយធ្វើឱ្យគេដឹងថាពងមាន់ចៀនរបស់ខ្លួនមិនអន់ជាងអ្នកណាឡើយ ដោយការចូលប្រកួតពងចៀន AEC ដើម្បីដណ្តើមយកលេខ 1 ខាងពងមាន់ចៀន។

 

 

ចុងភៅឯកផ្នែកពងចៀន

 

Release Date

04/01/2018

 

Duration

102 Min

 

Film Categories

Comedy

 

Directors

--

 

Actors

Stephany Auering, Kong Huayrai, Singto Numcho